សុខភាព​

គុណប្រយោជន៍ដូងខ្ចីចំពោះសម្ពាធឈាមនិងតម្រងនោម

យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រ បានបង្ហាញថា ទឹកដូងគឺជាទឹកដែលបានច្រោះស្អាតពីធម្មជាតិ ដែលចំណាយពេលជិត៩ខែ ក្នុងបង្កើតទឹកនេះឡើង។ ដោយសារតែហេតុនេះហើយ បានជាទឹកដូងជាទឹកស្អាតគ្មានមេរោគ១០០% ហើយអាចឱ្យគេយកទៅចាក់ចូលក្នុងសរសៃបាន ពេលដែលគ្មានសេរ៉ូម។ ថ្ងៃនេះអ្នកនឹងបានដឹងពីគុណប្រយោជន៍របស់ទឹកដូង ចំពោះសម្ពាធឈាម និង មុខងារតម្រងនោម។ ការសិក្សាបានបង្ហាញថា ទឹកដូងគឺជាភេសជ្ជៈដ៏អស្ចារ្យសម្រាប់រក្សាសម្ពាធឈាមឱ្យស្ថិតនៅក្នុងកម្រិតដ៏ប្រសើរ។ លទ្ធផលនៃការសិក្សាបានបង្ហាញឱ្យឃើញថា អ្នកដែលបានផឹកទឹកដូងចំនួន៧១% មានសម្ពាធឈាមប្រសើរជាងមុន បើធៀបទៅនឹងអ្នកមិនបានផឹក។ ក្រៅពីលទ្ធផលនៃការសិក្សានេះ ទឹកដូងត្រូវបានគេដឹងថាមានផ្ទុកប៉ូតាស្យូម ៦០០ មីលីក្រាមក្នុង ២៤០ មីលីលីត្រ ហើយប៉ូតាស្យូមត្រូវបានបង្ហាញថា មានឥទ្ធិពលក្នុងការបន្ថយសម្ពាធឈាមចំពោះអ្នកដែលមានសម្ពាធឈាមខ្ពស់ឬធម្មតា។ ជាមួយគ្នានេះដែរ ទឹកដូងក៏ជួយដល់មុខងារតម្រងនោមផងដែរ ដោយសារតែវាមានសារធាតុប៉ូតាស្យូមច្រើន។ សារធាតុនេះ តួជាថ្នាំបញ្ចុះទឹកនោម ដែលជួយឱ្យតម្រងនោមបញ្ចេញទឹកនោមច្រើន។ គួរឱ្យកត់សម្គាល់ផងដែរថា ទឹកដូងតែមួយផ្លែ អាចផ្តល់នូវប៉ូតាស្យូមគ្រប់គ្រាន់ ដើម្បីធ្វើឱ្យតម្រងនោមមានសុខភាពល្អ ព្រោះឥទ្ធិពលនៃការបញ្ចុះទឹកនោមរបស់វាមានអត្ថប្រយោជន៍ក្នុងការការពារគ្រួសក្នុងតម្រងនោម៕

សុខភាព​

គុណប្រយោជន៍៣យ៉ាង របស់ទឹកប៉េងប៉ោះស្រស់ មកលើសុខភាព

ការសិក្សាមួយបានបង្ហាញថា ទឹកប៉េងប៉ោះមួយកែវមាន វីតាមីន C ច្រើនគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។ ជាមួយគ្នានេះដែរ វីតាមីនសំខាន់ៗផ្សេងទៀតរួមមាន K, B1, B2, B3, B5 និង B6 និង សារធាតុរ៉ែដូចជា ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ជាតិដែក។ ថ្ងៃនេះអ្នកនឹងដឹងពី៣ចំណុច ដែលអ្នកគួរទទួលទានទឹកប៉េងប៉ោះចាប់ពីថ្ងៃនេះទៅ។ ១. ជំនួយក្នុងការសម្រកទម្ងន់៖ វាធ្វើឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ មានជាតិសូដ្យូមតិច និង ជាតិសរសៃច្រើន។ ទាំងនោះ គឺធ្វើឱ្យរាងកាយមិនមានអារម្មណ៍ឃ្លាន ឬ អស់កម្លាំងនោះទេ។ វាផ្តល់ឱ្យរាងកាយនូវបរិមាណចាំបាច់នៃសារធាតុចិញ្ចឹមនិងកាឡូរី ដើម្បីធានាថា ដំណើរការមេតាប៉ូលីសនៅក្នុងខ្លួននៅតែមិនមានផលប៉ះពាល់។ ២. ការបន្សាបជាតិពុល៖ ទឹកប៉េងប៉ោះមានប្រសិទ្ធិភាពបន្សាបជាតិពុលនៅក្នុងខ្លួន ដោយសារតែវត្តមានក្លរីននិងស្ពាន់ធ័រនៅក្នុងប៉េងប៉ោះ។ ថ្លើមនិងតម្រងនោមរបស់យើងទទួលខុសត្រូវចំពោះការបន្សាបជាតិពុលនៅក្នុងខ្លួន។ ដូច្នេះដើម្បីឱ្យរាងកាយមានសុខភាពល្អ សរីរាង្គទាំងពីរនេះត្រូវតែស្ថិតនៅក្នុងស្ថានភាពមួយដែលមានសុខភាពល្អ។ ក្លរីនធម្មជាតិជួយឱ្យថ្លើមនិងតម្រងនោមដំណើរការបានត្រឹមត្រូវ រីឯស្ពាន់ធ័រការពាររោគមិនឱ្យកើតលើសរីរាង្គទាំងពីរ។ ៣. ការជំនួយដល់សក់៖ វីតាមីននិងជាតិដែក ដែលមាននៅក្នុងទឹកប៉េងប៉ោះជួយក្នុងការថែរក្សាសក់ ក៏ដូចជាធ្វើឱ្យវាមានជីវិតឡើងវិញ សម្រាប់អ្នកមានសក់ខូច។ វាក៏ជួយដល់បញ្ហារមាស់ស្បែកក្បាល ដូចជាការឡើងអង្គែផងដែរ។ មិនត្រឹមតែអាចយកមកផឹកនោះទេ។ អ្នកក៏អាចយកវាមកលាបលើស្បែកក្បាលផងដែរ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់សក់។ […]

សុខភាព​

មូលហេតុ៣យ៉ាង ដែលអ្នកគួរទទួលទានទឹកប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើ ក្រៅពីជារុក្ខជាតិតាំងលម្អ វាក៏ជាអាហារមួយដែលមានជីវជាតិច្រើន ដែលយើងគ្រប់គ្នាមិនគួរមើលរំលង។ នៅពេលនេះ យើងសង្កេតឃើញមានភេសជ្ជៈជាច្រើន បានដាក់បញ្ចូលនូវសាច់ប្រទាលកន្ទុយក្រពើនៅក្នុងនោះ ដើម្បីបង្កើនឱជារស និង ជីវជាតិរបស់ផលិតផលខ្លួន។ ថ្ងៃនេះ អ្នកនឹងដឹងពីមូលហេតុ៣យ៉ាង ដែលអ្នកគួរតែទទួលទានទឹកប្រទាលកន្ទុយក្រពើ។ ១. ល្អស​ម្រាប់ប្រព័ន្ធរំលាយអាហារ៖ ទឺកប្រទាលក​ន្ទុយក្រពើ មានអង់ស៊ីមជាច្រើនដែលត្រូវបានគេស្គាល់ថាជួយក្នុងការបំបែកជាតិស្ករនិងខ្លាញ់ ហើយជួយឱ្យការរំលាយអាហាររបស់អ្នកដំណើរការបានល្អ។ ប្រសិនបើប្រព័ន្ធរំលាយអាហាររបស់អ្នកមិនដំណើរការល្អ អ្នកនឹងមិនស្រូបយកសារធាតុចិញ្ចឹមទាំងអស់ពីអាហារដែលអ្នកកំពុងញ៉ាំនោះទេ។ អ្នកត្រូវតែថែរក្សាម៉ាស៊ីនខាងក្នុងរបស់អ្នក ឱ្យមានសុខភាពល្អ ដើម្បីទទួលបានអត្ថប្រយោជន៍ពីរបបអាហាររបស់អ្នក។ ទឹកប្រទាលកន្ទុយក្រពើ អាចជួយបន្ថយការរលាកក្នុងក្រពះនិងពោះវៀន។ ២. ជួយបង្គ្រប់ជីវជាតិ៖ ទឹកប្រទាលកន្ទុយក្រពើ គឺសំបូរទៅដោយសារធាតុចិញ្ចឹម។ ការផឹកវាជាប្រចាំ គឺជាវិធីល្អបំផុត ព្រោះវាផ្ទុកនូវវីតាមីននិងសារធាតុរ៉ែសំខាន់ៗដូចជាវីតាមីន B, C, E និង អាស៊ីតហ្វូលិក។ ជាមួយគ្នានេះដែរ វាមានផ្ទុកនូវសារធាតុរ៉ែមួយចំនួនដូចជា៖ កាល់ស្យូម ស្ពាន់ ក្រូមីញ៉ូម សូដ្យូម សេលេញ៉ូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ម៉ង់ហ្គាណែស និង ស័ង្កសី។ ៣. ធ្វើឱ្យស្បែកភ្លឺថ្លា៖ ទឹកប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការឡើងមុនញឹកញាប់។ វាក៏អាចជួយកាត់បន្ថយបញ្ហាស្បែកមួយចំនួន ដូចជាជម្ងឺស្បែករបក […]

សុខភាព​

ឆ្នាំអំណាចទំាងបួន ដែលល្អ ឥតខ្ចោះ នៅអំឡុង ៤ឆ្នាំក្រោយ

តើលោកអ្នកធ្លាប់ដឹងថាឆ្នាំលោកអ្នកទាំងបួនខាងក្រោមនេះ ស្ថិតនៅក្នុងជំពូកឆ្នាំអំណាចទាំង ៤ទេ? ឆ្នាំអំណាចសំដៅដល់ ឆ្នាំដែលមានឫទ្ធីតេជះបារមីតាំងពីកំណើត លុះធំឡើងតែមានគេ ជួយជ្រុមជ្រែង និងរាល់កិច្ចការដែលខ្លួនគ្រោងនឹងបំពេញ ទោះជាមានភាពលំបាកខ្លះៗ កើត ឡើង ប៉ុន្តែនៅតែអាចជោគជ័យរហូត ។ តាមគេហទំព័រ របបរបស់ចិនមួយ បានលាតត្រដាង អំពីឆ្នាំទាំងបួននោះថា នឹងមានលាភសំណាងធំជាទីបំផុត នៅ អំឡុងពេល ៤ឆ្នាំ ក្រោយ ហើយ លោកគ្រូទស្សន៍ទាយ បានបន្តទៀតថា ទោះជាគេចង់ក្រ ក៏មិនអាចក្របានដែរ ព្រោះថា ឆ្នាំទាំង ៤ នេះ បានដល់ឆ្នាំដែលអាចនិយាយបានថាឥតខ្ចោះ ទៅហើយ ។ មហាស្នេហាសូមរៀបរាប់ និងបកស្រាយលម្អិតដូចខាងក្រោម ៖ ឆ្នាំជូត អ្នកកើតឆ្នាំជូត ទោះជាមនុស្សប្រុស ឬក៏ស្រី នឹងបានក្លាយជាអ្នកមានទ្រព្យហូរហៀរ និង មានបរិវារអមជុំវិញជាច្រើននៅ អំឡុង៤ឆ្នាំក្រោយ ព្រោះ គេជាមនុស្សដែលមានសេចក្តីព្យាយាម មិនដេកចាំសំណាង និងមានគំនិតគិតគូរក្នុងកិច្ចការងារ ដែលគេកំពុងធ្វើ ឬគ្រោងនឹងធ្វើ បានយ៉ាងល្អិតល្អន់ជាទីបំផុត ។ នៅ ៤ […]

សុខភាព​

ចាប់ពីថ្ងៃ២១-២៨​ឆ្នាំ​ទាំ​ង​៧លាភធំសំណាងល្អលុយហូរចូល

យោង​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​ដ៏​ល្បីល្បាញ​មួយ​បាន​ទស្សន៍​ទាយ​ថា ចាប់ពី​ថ្ងៃ​សៅរ៍ ទី​២០ រហូត​ដល់​ថ្ងៃ​២៨ ចុងខែ​កុម្ភៈ ឆ្នាំ​ទាំង​៧ រកា វក ថោះ រោង មមី កុរ ឆ្លូវ មាន​ដួងតារា​រាសី​ឡើង​ខ្ពស់​ខ្លាំង​ណាស់ លេខ​នាំ​ហេង​៣៥៣៦ មាន​វាសនា​ភ្លឺ​ចែងចាំង​ជួប​លាភ​សំណាង មាសប្រាក់​ហូរ​ចូល​ទាំង​៩​ទិស ស្រោចស្រព​ជីវិត​លោក​អ្នក​ត្រជាក់ត្រជំ​ក្នុង​សិរី​សួស្តី​មហាប្រសើរ ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​បញ្ជូន​សា​តាម​លេខ​លាភ​សំណាង​២៦២៧​ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។ ឆ្នាំវក ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់ ។ ចាប់ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះ​រហូត​ដល់​ចុងខែ​កុម្ភៈ​ទៅ​សមប្រកប​ខ្លាំង​ណាស់​លាភ​លុយ​មាសប្រាក់​ហូរ​ចូល​មក​ឯង​ៗ ។ បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។ ឆ្នាំថោះ ចាប់ពី​ថ្ងៃ​សៅរ៍​រហូត​ដល់​ចុងខែ​នេះ លោក​អ្នកមាន​កំណប់ទ្រព្យ​កប់​ទុក​ក្នុង​ខ្លួន ធ្វើ​ឲ្យ​អ្នក​ក៏​ដូច​គ្រួសារ​អ្នក​ទាំងមូល​ក្លាយជា​មនុស្ស​ដែល​មានសំណាង​បំផុត​មាន​លាភ មាន​លុយ​វាល់​លាន​ក្នុង​ជីវិត ។ ជា​ពិសេស​មុខរបរ​របស់​លោក​អ្នក​ក៏​រីក​មិនធម្មតា​ដែរ អាច​ទាញ​លុយ​ទម្លាក់​ចុះ​មក​ដូច​ព្រិល​ធ្លាក់​ពីលើ​អាកាស ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អ្នក​រាប់​លុយ​ដល់​គ្មាន​ពេល​សម្រាក ។ ឆ្នាំរោង រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ ចាប់ពី​ថ្ងៃស្អែក​នេះ​រហូត​ដល់​ចុងខែ​ង៉ូ​វ​ហេង​ល្អ​ខ្លាំង​ណាស់​មាសប្រាក់​ហូរ​ចូល​ព្រោះ​ជោគជ័យ​គ្រប់​ការងារ​ទាំងអស់ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច​ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​ហួសការ​រំពឹង​ទុក ។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡ​ប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ។ ឆ្នាំមមី ចាប់ពី​ថ្ងៃស្អែក​រហូត​ដល់​ចុងខែ​នេះ […]

សុខភាព​

សញ្ញាទាំង ៥ យ៉ាង ដែលព្រមានថា រាងកាយរបស់អ្នកឆាប់ចាស់ជរា ទ្រុឌទ្រោម

សញ្ញាទាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខាងក្រោមបង្ហាញថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាងកាយរបស់អ្នកឆាប់ចាស់ជាងធម្មតា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគួរតែដឹងពីវិធីដើម្បីកែប្រែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីឱ្យរាងកាយអ្នកឆាប់ស្វាហាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងរឹងមាំឡើងវិញ។ យោងទៅតាមគ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាធម្មតាបន្ទាប់ពីអាយុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ 25​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សញ្ញានៃភាពចាស់នៅលើស្បែកនឹងចាប់ផ្តើមលេចឡើង។ ទោះជាយ៉ាងណាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះនឹងកត្តាបរិស្ថានមិនល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពតានតឹងការងារដែលអាចធ្វើឱ្យឡើងមុនជាដើម។ ១.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្បែកស្ងួត នៅពេលអ្នកឃើញថាស្បែករបស់អ្នកស្ងួត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មានស្នាមរោល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងស្នាមជ្រីវជ្រួញលេចឡើងជាញឹកញាប់ជាងអាយុអ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វាមានន័យថាអ្នកឆាប់ចាស់ណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកគួរតែទទួលទានវីតាមីនបន្ថែមពីអាហារធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងធ្វើឱ្យមានតុល្យភាពនៃការងាររបស់អ្នក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះអ្នកមិនមានភាពតានតឹងទេ។ ទន្ទឹមនឹងនេះអ្នកក៏គួរប្រើក្រែមលាបស្បែកដើម្បីបំពេញបន្ថែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ collagen​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ស្បែកផងដែរ។ ២.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានស្នាមជ្រួញនៅភ្នែក ស្បែកនៅជុំវិញភ្នែកគឺមានសភាពជ្រីវជ្រួញខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការឆាប់ចាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយមូលហេតុនៃស្នាមជ្រីវជ្រួញជុំវិញភ្នែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អាចមកពីកត្តាជាច្រើនដូចជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កង្វះដំណេក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាំរស្មីយូវីខ្លាំង…ភាពហើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្នាមជ្រីវជ្រួញនៅជើងគឺជាសញ្ញាដែលធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុរបស់អ្នក។ ៣.​ឆាប់ហត់ នៅពេលអ្នកឃើញថាខ្លួនអ្នកគ្រាន់តែរំកិលបន្តិច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬឡើងជណ្តើរបន្តិចហើយអ្នកមានអារម្មណ៍នឿយហត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នេះបញ្ជាក់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកឆាប់ចាស់ជរា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាងកាយរបស់អ្នកមិនរហវាសដូចអ្វីដែលអ្នកគិតនោះទេ។ នៅពេលមនុស្សម្នាក់កាន់តែអសកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សាច់ដុំនៅក្នុងរាងកាយមានការថយចុះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាន់តែខ្សោយទៅៗតាមពេលវេលា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះអ្នកគួរតែជ្រើសរើសសកម្មភាពដែលអ្នកចូលចិត្ត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចជាជិះកង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហាត់យូហ្គា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រត់ហាត់ប្រាណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ … ដើម្បីធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយភាពតានតឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយក៏អាចផ្តល់ផលល្អដល់សុខភាពផងដែរ។ ៤.​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សក់ជ្រុះជាប្រចាំ […]

សុខភាព​

ឈប់តូចចិត្តទៅ!វេជ្ជបណ្ឌិតគួច ម៉េងលីប្រាប់ថា អ្នក​ស្បែកខ្មៅ ល្អជាងអ្នកស្បែកស ព្រោះមិនងាយកើតជំងឺមហារីកស្បែក

ជំងឺមហារីកស្បែកជាជំងឺកាចសាហាវមួយក្នុងចំណោមជំងឺមហារីកផ្សេងៗទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយជំងឺមហារីកស្បែកនេះ ងាយកើតចំពោះអ្នកមានស្បែកសៗច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើធៀបនឹងអ្នកមានស្បែកខ្មៅដែលមានសារធាតុការពាយម្យ៉ាងអាចការពារស្បែក និងទប់ស្កាត់​ជំងឺនេះបានយ៉ាងល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ វេជ្ជបណ្ឌិតគួច ម៉េងលី បានមានប្រសាសន៍ថា ជនជាតិស្បែកសភាគច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលចិត្តដេកហាលថ្ងៃនៅ​ឆ្នេរសមុទ្រហើយងាយកើតជំងឺមហារីក ព្រោះស្បែកសអត់មានប្រព័ន្ធម៉ាឡេនិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចអ្នកស្បែកខ្មៅៗនោះទេ។ អ្នកស្បែកសៗ ពេលត្រូវកម្តៅថ្ងៃច្រើន​ងាយនឹងកើតជំងឺមហារីកស្បែក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកវេជ្ជបណ្ឌិតបានបន្តថា «ដូចខ្ញុំអីបើហាលថ្ងៃ ឬត្រូវកម្តៅថ្ងៃច្រើនអាចនឹងកើតជំងឺនេះតែបើក្មួយៗស្បែកខ្មៅត្រូវ១០០ដងទៀត ក៏មិនងាយកើតដូចខ្ញុំដែរ។ ដូច្នេះអ្នកស្បែកខ្មៅៗល្អម្យ៉ាងដែលវាមិនងាយកើតជំងឺមហារីកស្បែក ទោះត្រូវពន្លឺថ្ងៃច្រើនក្តី តែបើអ្នកសៗអាចប្រឈមខ្លាំង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាសរុបពលរដ្ឋខ្មែរយើងដែលមានស្បែកសៗ គួរចេះការពារខ្លួនពីកម្តៅថ្ងៃឱ្យបានល្អចៀសវាងកើតជំងឺមហារីកស្បែកធ្ងន់ធ្ងរនាំឱ្យគ្រោះថ្នាកដល់ជីវិត៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថបទ៖ Healthy Cambodia​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាព​

រូបមន្ត ដោះស្រាយ​បញ្ហា​ស្បែក ឡើង​ប្រេង​ខ្លាំង​

ស្បែកក្បាល​ឡើង​ប្រេង​ខ្លាំង​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​អង្គែ​។ ប៉ុន្តែ​កុំ​បារម្ភ​! ខាងក្រោម​នេះ​ជា​រូបមន្ត​បែប​ធម្មជាតិ ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​ស្បែកក្បាល​ឡើង​ប្រេង​បាន ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ទឹកខ្មេះ​ផ្លែ​ប៉ោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រមាណ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ធម្មតា ១ ពែង​។ កូរ​អោយ​សព្វ​សឹម​ប្រើប្រាស់​ល្បាយ​នេះ​លាង​សម្អាត​សក់​ក្រោយពេល​កក់​ជាមួយ​សាប៊ូ​រួច​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​សក់​ចេញ​ម្ដងទៀត​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើងវិញ​អោយបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. តែ​ខ្មៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ខ្មៅ ២ ឬ ៣ កញ្ចប់​តូច​ក្នុង​ទឹក​ក្ដៅ ១ ពែង​។ រងចាំ​រហូតដល់​ទឹកតែ​ប្រែជា​ក្ដៅ​ឧណ្ហៗ សឹម​ប្រើប្រាស់​ទឹកតែ​នេះ​លាង​សម្អាត​សក់​លើកចុងក្រោយ​បន្ទាប់ពី​កក់សក់​រួច​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ទឹកក្រូច​ឆ្មារ​ស្រស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ច្របាច់​ក្រូចឆ្មារ ២ ផ្លែ​យក​ទឹក​លាយ​ជាមួយ​ទឹក​ធម្មតា ២ ពែង​និង​ទឹកឃ្មុំ ៣ ស្លាបព្រា​កាហ្វេ​។ កូរ​អោយ​សព្វ​សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ ទុកចោល​សម្រាប់​រយៈពេល ៥ […]

សុខភាព​

រូបមន្ត​ធម្មជាតិ​ទាំងនេះ ជួយ​ធ្វើ​ឲ្យ​រោម​ចិ​ញ្ជើ​ម​កាន់តែ​ស្រស់ស្អាត​រូបមន្ត​ធម្មជាតិ​ទាំងនេះ ជួយ​ធ្វើ​ឲ្យ​រោម​ចិ​ញ្ជើ​ម​កាន់តែ​ស្រស់ស្អាត​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ឱ្យ​រោមចិញ្ចើម​ដុះ​ក្រាស់​មិន​ពិបាក​ឡើយ​! ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​នេះ​រូបមន្ត​បែប​ធម្មជាតិ​ជួយ​ឱ្យ​រោមភ្នែក​ដុះ​ក្រាស់ ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ប្រទាល​កន្ទុយក្រពើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​បន្តិច លើ​រោមចិញ្ចើម​ដោយ​ប្រយ័ត្ន (​កុំឱ្យ​ហូរ​ចូល​ភ្នែក​) រហូតដល់​វា​ស្រូប​ចូល​អស់​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ប្រេងដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ លាប​ម៉ាស្សា​ប្រេងដូង​ថ្នមៗ​លើ​រោមភ្នែក​មុនពេល​ចូល​គេង​។ ទុកចោល​សម្រាប់​រយៈពេល​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​នៅ​ព្រឹក​បន្ទាប់​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ទឹកដោះគោ​ស្រស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើ​បន្ទះ​សំឡី​ជ្រលក់​ក្នុង​ទឹកដោះគោ​ស្រស់ រួច​ផ្ដិតៗ​លើ​រោមភ្នែក​។ ទុក​រហូតដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាចអនុវត្ត​សារ​ឡើងវិញ​ជា​ញឹកញាប់​តាម​ដែល​ចង់បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៤. ប្រេង​អូ​លីវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ប្រើ​ចុង​ម្រាមដៃ​លាប​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​រោម​ច​ញ្ចើ​ម​។ ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ២ ម៉ោង សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ប្រភព​៖ health.com.kh​

សុខភាព​

ថ្លើម​របស់​អ្នក​អាច​នឹង​ឆាប់​ខូច ដោយសារ​មូលហេតុ​ចម្បង​ទាំងនេះ​

ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ​ដែល​រវល់​ជាប់​ពេញ​មួយថ្ងៃ ហើយ​ដំណើរការ​មុខងារ​យ៉ាង​ល្អឥតខ្ចោះ​ដោយ​គ្មាន​កំហុស​។ វា​ដើរតួនាទី​ចាំបាច់​ក្នុងការ​រក្សា​ឲ្យ​រាងកាយ កម្ចាត់​ជាតិពុល​ពី​រាងកាយ ក៏ដូចជា​ប្រព័ន្ធ​រំលាយ​អាហារ​មាន​សុខ​ភាពល្អ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះទៅទៀត ថ្លើម គឺមាន​មុខងារ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ និង​រក្សា​ឲ្យ​កម្រិត​នៃ​ការរំលាយ​អាហារ​មាន​តុល្យភាព​។ អ្វីដែល​អ្នកទទួល និង​ទម្លាប់​ផ្សេងៗ​របស់​អ្នក គឺ​សុទ្ធ​តែមាន​ឥទ្ធិពល​លើ​សុខភាព​ថ្លើម​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ខាងក្រោម​នេះ​ជា​មូលហេតុ​សំខាន់ៗ​ដែល​បណ្តាល​ឲ្យ​ថ្លើម​ឆាប់​ខូច​ដែល​អ្នក​គ្រប់គ្នា​គួរ​ដឹង ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១. ការចូល​គេង​យប់​ជ្រៅ និង​យូរ​ក្រោក​ពេក គឺ​សុទ្ធតែ​បង្ក​ផលប៉ះពាល់​ដល់​ថ្លើម​ដូចគ្នា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. ការ​ទប់​នោម​យូរ ឬ​មិន​ក្រោក​នោម​នៅពេល​ព្រឹក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣. ការ​ទទួលទាន​ច្រើនពេក​។​ ៤. មិន​ទទួលទាន​អាហារ​ពេលព្រឹក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. ការ​ទទួលទាន​ថ្នាំពេទ្យ​ច្រើនពេក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦. ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក សារធាតុ​រក្សាទុក​, សារធាតុ​បន្ថែម និង​ជាតិ​ផ្អែម​សិប្ប​និម្មិត្ត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៧. ការទទួល​ទាន​ជាតិ​ខ្លាញ់​មិនល្អ​។​ ៨. ការទទួល​ទាន​អាហារ​ឆៅ​ក៏​បន្ថែម​បន្ទុក​លើ​ថ្លើម​ផងដែរ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៩. ការទទួល​ទាន​ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង​លើស​កម្រិត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១០. ភាពធាត់​ជ្រុល ក៏​ប៉ះពាល់​ដល់​សុខភាព​ថ្លើម​ផងដែរ ដោយ​វត្ត​មាននៃ​ជាតិ​ខ្លាញ់​ច្រើនពេក​ក្នុង​ថ្លើម​អាច​បង្ក​អោយ​កើតមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផ្សេងៗ រួមទាំង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ហើយ​ក្រៅពី​គ្រឿង​ស្រវឹង ខ្លាញ់​រុំ​ថ្លើម​ក៏​បណ្ដាលមកពី​ភាពធាត់​ជ្រុល ឬ​លើស​ទម្ងន់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ប្រភព​៖ health.com.kh ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​