សង្គម

កំណត់ត្រាឆ្លងខ្ពស់បំផុតនៅកម្ពុជាថ្ងៃនេះ វិជ្ជមានកូវីដ-១៩ ចំនួន ៩៣៨ នាក់ក្នុងនោះរាជធានីភ្នំពេញរកឃើញដល់ទៅ ៦០៧ នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា រហូតដល់ ថ្ងៃទី ៤ ឧសភា ២០២១​ រកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៩៣៨ នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ប្រទេសកម្ពុជា ក្នុងនោះរាជធានីភ្នំពេញនៅតែជាភូមិសាស្ត្រដែលអត្រានៃការឆ្លងខ្ពស់នាំមុខគេ ខណៈខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ឈរលំដាប់លេខរឿងបន្តបន្ទាប់ដែលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ច្រើន ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថាគិតត្រឹម ថ្ងៃទី ៤ ឧសភា ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ៩៣៨ នាក់ និង ជាសះស្បើយ ៣៦១នាក់ ។ ក្នុងនោះធ្ងន់ធ្ងរនៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៦០៧ នាក់, ខេត្តកណ្តាល ១៧៦ នាក់, ខេត្តព្រះសីហនុ ៧៧ នាក់, ខេត្តបន្ទាយមានជ័យ ៥១ នាក់, ខេត្តកំពង់ស្ពឺ ១៤ នាក់, ខេត្តកំពង់ចាម ៣ នាក់, ខេត្ត តាកែវ […]

សង្គម

រក​ឃើញ​មនុស្ស​៥​នាក់​បន្ថែម​ទៀតឆ្លង​កូ​វី​ដ​១៩ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្តបាត់ដំបង​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​មនុស្ស​ចំនួន​៥​នាក់​បន្ថែម​ទៀត ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ឃុំ​តា​ប៉ុន និង​ឃុំ​ព្រៃឈរ នៅ​ស្រុក​សង្កែ ។ រដ្ឋបាល​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា មនុស្ស​ទាំង​៥​នាក់ ដែល​ទើប​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​នោះ រួម​មាន ៖ ទី​១៖ ឈ្មោះ ដុ​ង សត់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ទី​២៖ ឈ្មោះ យក់ ស៉ី​ថា ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ទី​៣ ៖ ឈ្មោះ ស៊ុន សុខ​ហេង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​សេក​យំ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ទី​៤៖ ឈ្មោះ លាំ គឹ​ម​លាង ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ទី​៥៖ ឈ្មោះ ពឿ​ន […]

សង្គម

​បើក​ដំណើរការ​ចេញ​-​ចូល​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ​សង្កាត់​សាលា​កំរើក រួម​ទាំង​ផ្សារ​ក្រោមក្នុងក្រុងសៀមរាប

ខេត្តសៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប​សម្រេច​បើក​ដំណើរការ​ចេញ​-​ចូល​ឡើង​វិញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួម​ទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ នេះ​តទៅ ។ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាប​ជូន​សាធារណជន មេត្តា​ជ្រាប​ថា ៖ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប​បាន​សម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា កំរើក និង​សង្កាត់​សៀមរាប រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នា​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ តាម​រយៈ​សេចក្តីសម្រេច​លេខ​០៤០/២១​សសរ ចុះ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២១ កន្លង​ទៅ រួម​ទាំង​ការ​បិទ​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ដែល​ត្រូវ​បិទ​ខ្ទប់ ។ ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ និង​វិធាន​ច​ត្តា​ឡី​ស័ក​បាន​ធ្វើ​ឲ្យ​ករណី​នេះ​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី និង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ដូចនេះ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សម្រេច​បើក​ការ​ចេញ​-​ចូល ឬ​ដំណើរការ​ឡើង​វិញ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយ​ដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួម​ទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ តទៅ ។ ជាមួយ​គ្នា​នេះ […]

សង្គម

ទោះ​កូ​វី​ដ​១៩ រាជរដ្ឋាភិបាល​ប្តេជ្ញារ​រក្សា​ការងារ​ជូន​ចាស់ និង​មាន​ថ្មី​ជូន​ពលរដ្ឋ​ស្ថិត​ក្នុង​កម្រិត​ដែល​គ្រប់គ្រង​បាន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៥ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា រាជរដ្ឋាភិបាល​បាន​ប្តេជ្ញា​រក្សា​ការងារ​ចាស់ និង​ថ្មី​ជូន​ពលរដ្ឋ​ស្ថិត​ក្នុង​កម្រិត​ដែល​គ្រប់គ្រង​បាន​ទោះបី​កូ​វី​ដ​១៩​កំពុង​វាយលុក ។ យោង​តាម​សា​លិខិត​របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​១ ឧសភា នៃ​ទិវា​ពលកម្ម​អន្តរជាតិ​សម្តេច​បាន​បញ្ជាក់​ថា​« ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ រាជរដ្ឋាភិបាល​នៅ​តែ​ខិតខំ​បន្ត​រក្សា​ការងារ ដែល​មាន​ស្រាប់ និង​បង្កើត​ការងារ​ថ្មី​គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ ដែល​នាំ​ឱ្យ​ផល​ប៉ះពាល់​លើ​ចំនួន​ការងារ​ស្ថិត ក្នុង​កម្រិត​មួយ​ដែល​អាច​គ្រប់គ្រង​បាន ។ ជាក់ស្ដែង រោងចក្រ សហគ្រាស​ចំនួន​១១០៣ បាន​បើក​ដំណើរការ​ថ្មី​ដែល​ផ្តល់​ការងារ​ដល់​កម្មករនិយោជិត​សរុប​ជាង ៦​ម៉ឺន​នាក់​បន្ថែម ។ លើស​ពី​នេះ​ចំនួន​រោងចក្រ សហគ្រាស ដែល​បាន​ព្យួរ​កិច្ចសន្យាការងារ​បាន​ធ្លាក់​ចុះ​ពី​ចំណុចកំពូល​នៅ​ខែមិថុនា ឆ្នាំ​២០២០ ពី​ចំនួន​៤៣៣ ស្មើនឹង​កម្មករ និយោជិត​ជាង ១៥​ម៉ឺន​នាក់ មក​ត្រឹម​១៥០​រោងចក្រ សហគ្រាស​ស្មើនឹង​កម្មករ​ជាង​២​ម៉ឺន​នាក់ គិត​ត្រឹម​បំណាច់ ឆ្នាំ​២០២០ និង​បន្ត​ធ្លាក់​ចុះ​ជា​បណ្តើរ ៗ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​ក៏​បាន​ចុះ​ឈ្មោះ ស្វែងរក​ការងារ​ចំនួន​១៧ ២០១​នាក់​, បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជ្រើសរើស​កម្លាំង​ពលកម្ម​ចំនួន ១៨៤ ៨០៨​នាក់ និង​បាន​បន្ត​ជួយ​ស្វែងរក​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ភូមិ​ឃុំ ។ លិខិត​បន្ត​ថា កន្លង​ទៅ​នេះ ដើម្បី​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ស្តី​ពី​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម […]

សង្គម

ប្តី​មាន​វិជ្ជមាន​កូ​វី​ដប្រពន្ធ​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​លេង​ជេរ​សមត្ថកិច្ច​ខ្លាំង​ៗចុង​ក្រោយ​សមត្ថកិច្ច​ពន្យល់​ទើប​ព្រមទៅ

បន្ទាយ​មាន​ជ័យ ៖ ប្តី​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ ប្រពន្ធ​យក​ទៅ​ច​ត្តា​ឡី​ស័ក​មិន​ព្រម​ជេ​សមត្ថកិច្ច​ខ្លាំង​ៗ តែ​ពួក​គាត់​ព្យាយាម​ពន្យល់​ទើប​ព្រមទៅ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ។ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រឹងរូស​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ មានឈ្មោះ លាង យុ​ភី​ន អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ហង្ស សុ​បាន អាយុ​២៩​ឆ្នាំ មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​កូន​ឈ្មោះ​ហង្ស កន្និកា អាយុ​១​ឆ្នាំ​១​ខែ ពួក​គេ​មាន​លំនៅ​បូ​រី​ហ្គូ​ដ​ឡាក់ ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ ។ យោង​តាម​ប្រភព​ព័ត៌មាន​ពី អាជ្ញាធរ និង​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ មាន​ជម្លោះ​មួយ​កើតឡើង​នៅផ្ទះ​របស់ លាង យុ​ភី​ន ពេល​ដែល​គ្រូពេទ្យ​យក​សំណាក​ប្តី​ទៅ​ពិនិត្យ​ឃើញ​មាន​កើត​វិជ្ជមាន​កូ​វី​ដ​.១៩ គេ​បាន​យកប្រពន្ធ​ទៅ​ច​ត្តា​ឡី​ស័ក​ស្រាប់តែ​ស្ត្រី​ឈ្មោះ លាង យុ​គី​ណ នោះ​បាន​ឈ្លោះប្រកែក​និង​សមត្ថកិច្ច​គ្រូពេទ្យ​ធ្វើការ​យក​សំណាក​រក​មេរោគ​កូ​វីត​១៩​យ៉ាង​ខ្លាំង​ទាល់តែ​លោក ភោគ លន ចៅសង្កាត់​ប៉ោយ​ប៉ែ​ត លោក​គាត […]

សង្គម

បិទខ្ទប់ផ្សារកន្ត្រកនៅថ្ងៃនេះ ក្រោយដឹងថា ​មាន​អ្នក​ជំងឺ​កូវីដ​​បាន​​​ចេញ-ចូល​​​ក្នុង​​ទី​នោះ

ខេត្ត​សៀម​រា​ប ៖ ​រដ្ឋបាល​ខេត្តសៀមរាប បានបិទ​ខ្ទប់​ការ​ចេញ-ចូលជា​បណ្ដោះអាសន្ននៅ​ផ្សារ​កន្ត្រក ​ស្ថិតក្នុង​ភូមិ​កន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប គិតចាប់ពី​ថ្ងៃ​ទី​៣០ ​មេសា នេះទៅ ។ យោងរដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹង​ថា​៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ថ្មីចំនួន​១៥​នាក់ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ​។ ក្នុង​ចំណោម​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ទាំង​១៥​នាក់នោះ មាន​អ្នកជំងឺ​ម្នាក់​ឈ្មោះ រិ​ទ្ធ គ​ន្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​អា​សយ​​ដ្ឋា​ន​នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ​បាន​ចេញ​-ចូល​ក្នុង«ផ្សារ​កន្ត្រក» នេះ​ នៅ​ចន្លោះ​ថ្ងៃ​ទី​២៥ ទៅ​ថ្ងៃ​ទី​២៧ ​មេសា ឆ្នាំ​២០២១​។ ចំពោះ​ករណី​បិទ​ខ្ទប់​ការ​ចេញ-ចូល​ជា​បណ្ដោះអាសន្ន ក្នុង​បរិវេណ​ផ្សារ​កន្ត្រក ដែល​ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប គឺចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ឡើង​វិញ​ ។ ដូច្នេះ រដ្ឋបាល​ខេត្តសៀមរាបសូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​មុខសញ្ញា​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ឬ​ទីតាំង​ដែល​បាន​បិទ​ខ្ទប់ចាប់ ពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ […]

សង្គម

តំបន់​លឿងទុំ ៣​សង្កាត់​ក្នុង​ខណ្ឌដូនពេញ​ត្រូវ​បាន​បិទ​ទាំងស្រុង

រាជធានី​ភ្នំពេញ ៖ តំបន់​លឿងទុំ ចំនួន​៣​សង្កាត់​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា និង​ព្រឹក​ដោយ​ហាម​ចេញចូល​លើកលែងតែ​៣​ករណី ។ ដោយ​ទុក​តែ​ច្រក​ចេញចូល​ចំនួន​៤​កន្លែង ដើម្បី​ត្រួតពិនិត្យ សម្រួល​ដល់​មន្ត្រីរាជការ​កងកម្លាំង​ប្រជាពលរដ្ឋ​ដែល​មានធុរៈ និង មាន​ឯកសារ​ចេញចូល​ត្រូវ​តែ​ប៉ុណ្ណោះ ។ សង្កាត់​ចំនួន​៣ ដែល​សាលា​រាជធានី​ភ្នំពេញ​ចាត់ទុកជា​តំបន់​លឿងទុំ​ក្នុង​ខណ្ឌដូនពេញ គឺ​សង្កាត់​ផ្សារ​កណ្តាល​១ សង្កាត់​ផ្សារ​កណ្តាល​២ និង​សង្កាត់​ផ្សារ​ចាស់ ។ សង្កាត់​ទាំង​បី​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៣០០០​គ្រួសារ តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​វិធាន​ការណ៍​បែងចែក​តំបន់​ជា ៣​ថ្នាក់ ក្រហម , លឿងទុំ និង​តំបន់​លឿន អាជ្ញាធរ និង​សមត្ថកិច្ច ក៏​បាន​ធ្វើការ​រឹត​បណ្តឹង​តំបន់​ក្រហម ដែល​ជា​តំបន់​ភូមិសាស្ត្រ​មួយ ដែល​មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ។ តាម​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ៖ ផ្លូវ​ដែល​ជា​ច្រក ចេញចូល​ត​បន់​លឿង​ខាងលើ​ចំនួន​៤​ទីតាំង ត្រូវ​បាន​បិទ​ខ្ទប់ និង​ត្រូវ​បាន​ដាក់​បា​រ៉ា​ស់​ចងខ្សែ​បិទ​ទាំងស្រុង ហាម​ចេញចូល​បើក​អោយ​ចេញចូល តែ​ត្រូវ​មាន​ឯកសារ​ត្រឹមត្រូវ ។ នៅ​ព្រឹក ថ្ងៃ​ទី​៣០​នេះ​ដែរ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បើក​យុ​ទ្ធា​ការ​បណ្តេញ​អ្នកលក់​ត្រី​សាច់​បន្លែ​ឲ្យ​ចាក់​ចេញពី​ក្នុង​លឿងទុំ​ជា​ដាច់ខាត​មិន​ឲ្យ​បន្ត​លក់ដូរ​ក្នុង​នៅ​តំបន់​ខាងលើ​នោះ​ទេ ។ ហើយ​ចាត់វិធានការ​នេះ​ក៏​ពុំ​មាន​បាតុភាព​អ្វី​នោះ​ទេ បើ​ទោះបីជា […]

សង្គម

ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា

ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា

សង្គម

ហាមឃាត់​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ដោយ​បាន​ទទួល​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល​មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេល​មុន​ៗ ហើយ​តាម​ការ​សង្កេត មើល​នៅ​លើ​ពិភពលោក ឃើញ​ថា ក្រៅពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស ទើបតែ​មាន​លេច​ចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេង​ទៀត​ឈ្មោះ​ថា B1617 មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ដែល​មានការ​ឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117 ទៅ​ទៀត​។ សេចក្ដីជូនដំណឹង​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​បែប​នេះ ក្រសួងសុខាភិបាល​សម្រេច​ហាមឃាត់​ការ​ធ្វើ​ដំណើ​ចូល​មក​ប្រទេស​កម្ពុ​ជាមួយ​រយៈ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំងអស់​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល​បី​ស​ប្តា​ហ៍​មុន​ចូល​មក​ប្រទេស​កម្ពុជា តាម​ផ្លូវអាកាស ឬ​តាម​ផ្លូវគោក ដោយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ ៤៨​ម៉ោង​បន្ទាប់​ពី​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​៕

សង្គម

ផ្ទុះការចាប់អារម្មណ៏យុវតីម្នាក់អាយុទឹម20ឆ្នាំសោះតែសមត្ថភាពនឹកស្មានមិនដល់…! រៀនចប់បរិញ្ញាបត្ររង ហ៊ានចេញរកស៊ី រកចំណូលបានរហូតជិត ១ ម៉ឺនដុល្លាក្នុងមួយខែៗ

និយាយពីជីវិតផ្ទាល់ថ្ងៃនេះក៏សូមលេីកយកយុវតីម្នាក់ដែលកំុងតែមានការចាប់អារម្មណ៏ពីសំណាក់មហាជនដែលបានឃេីញគាត់បង្ហោះសារមួយចំនួនពីបទពិសោធន៏នៃការរកសុីរបស់គាត់នឹងប្រាក់ចំណូលដែលគាត់ទទួលបានរាល់ខែដែឡធ្វេីអោយមានការចាប់អារម្មណ៏នឹងចង់ដឹងពីគន្លិះនៃការជោគជ័យរបស់គាត់មែនទែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យុវតីនេះមានឈ្មោះថា គង់ សុស្រីពៅ ដែលមានអាយុទឹមតែ20ឆ្នាំប៉ុណ្ណោះដែលគាត់បានបញ្ចប់បរិញ្ញាប័ត្រនៅក្នុងសកលវិទ្យាល័យមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។នៅក្នុងនោះដែរយុវតីម្នាក់នេះបានបន្ថែមផងថាបន្ទាប់ពិបញ្ចប់ការសិក្សារមកមិត្តភក្តិរបស់គាត់ជាច្រេីនបានខិតខំប្រឹងស្វែងរកការងារធ្វេីនៅតាមបណ្តារក្រុមហ៊ុននឹងកន្លែងដែលមានប្រេននេមខ្ពស់ៗដែលនៅក្នុងនោះមិត្តភក្តិរបស់យុវតីនេះក៏បានបបួលនឹងហៅគាត់ដែរ។តែបន្ទាប់ពីមានការស្វែងយល់ឃេីញយុវតីមួយរូបនេះបានសម្រេចចិត្តមិនធ្វេី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការទេដោយបេីកមុខរបររកសុីដោយខ្លួនឯងដោយការបណ្តុះសន្តែកលក់ដែលនឹកស្មានមិនដល់នោះគឺថាចំណូលដែលយុវតីម្នាក់នេះទទួលបានក្នុងមួយខែប្រម៉ានជា8500$។ គួរបន្តទៀតថាហេតុផលដែលជំរុញអោយយុវវតីម្នាក់នេះសម្រេចចិត្តរកសុីទៅលេីមុខរបរនេះដោយសារតែមានកត្តា3ដែលយុវតីនេះបានលេីកឡេីងគីថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុទីមួយដែលយុវតី គង​ ស្រីពៅបានពន្យល់គឺថាគាត់ចង់ជួយលេីកតំកេីននៅផលិតផលដំណាំរបស់ខ្មែរនឹងផ្តោតលេីគុណភាពពិតៗដែលដំណាំជេីងពិតជាមានគុណភាពល្អដែលមិនចាញ់នឹងដំណាំរបស់ខាងស្រុកគែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុទីពីរគឺថាជាមុខរបរដែលយុវតីនេះបានធ្វេីគឺអាចជួយសម្រួលទៅដល់ជិវភាពរបស់គ្រួសាររបស់នាងនឹងអាចធ្វេីអោយនាងបានចំណូលបានយ៉ាងច្រេីនហេីយអាចធ្វេីអោយនាងមានពេលវេលាច្រេីនសម្រាប់ធ្វេីការងារផ្សេងដែលនាងចង់ធ្វេី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុទី៣ដែលយុវតិម្នាក់នេះបាននិយាយគឺថាគាំត់ចង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អោយកសិករខ្មែរយេីងងាកមកប្រេីប្រាស់នឹងគាំទ្រណៅផលិតផលជាតិនឹងកុំមេីលរំលងទៅលេីមុខរបរមួយនេះដោយសារតែនៅក្នុងមួយថ្ងៃនាងអាចទទួលប្រាក់ចំណុលរហូតទៅដល់400ដុល្លានឹងអាចលេីសនឹងទៀតទៅតាមទិផ្សារដែលត្រូវការ។នៅក្នុងនោះដែរយុវតីម្នាក់នេះក៏បាននិយាយថាសូមកុំមេីលរំលងទៅលេីការងារទាំងអស់នេះព្រោះចំណូលដែលនាងរកបាននៅក្នុងមួយខែមិនក្រោម8000ដុល្លាបេីសិនជាបណ្តារបងប្អុនមិនជឿអាចសាកល្បងនឹងធ្វេីវាដោយក្តីស្រលាញ់នឹងចូលចិត្តនោះនឹងបានផលដូចនាងចឹង៕