កម្សាន្ត

រូបភាពដ៏ស្រស់ស្អាតនៅរមណីយដ្ឋានអង្គរ ដែលកំពុងរង់ចាំភ្ញៀវទៅទស្សនាគ្រប់ពេល

ខេត្តសៀមរាប៖ «យើងខ្ញុំ នៅបង្ហាញស្នាមញញឹមជាប់ជានិច្ច និងរង់អ្នកមកទស្សនាគ្រប់ពេលវេលា» នេះជាអ្វីដែលរមណីយដ្ឋានអង្គរ ចង់បញ្ជាក់ប្រាប់ភ្ញៀវទេសចរ ក្រោយឆ្លងកាត់នូវស្ថានភាពស្ងប់ស្ងាត់ ដោយសារការវាយលុករបស់ជំងឺកូវីដ១៩ ដែលធ្វើឱ្យភ្ញៀវទេសចរខកខានចូលទៅទស្សនានៅទីនោះបាន។ ក្រោមការមើលថែទាំអភិរក្សយ៉ាងល្អប្រពៃពីអាជ្ញាធរជាតិអប្សរា ធ្វើឲ្យរមណីយដ្ឋានទាំងមូល នៅតែរឹងមាំ ស្រស់ស្អាត ស័ក្ដិសមនូវគុណតម្លៃនៃប្រាង្គប្រាសាទដ៏អច្ឆរិយជាសាកលសម្រាប់មនុស្សជាតិ។ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរគ្រប់រូប ចូលរួមថែរក្សាគុណតម្លៃបេតិកភណ្ឌនេះ ជាដរាបតរៀងទៅ ដោយអាជ្ញាធរជាតិប្រចាំមូលដ្ឋានមួយនេះ បានបញ្ជាក់ថា «កិច្ចការអភិរក្សបេតិកភណ្ឌ ជាភារកិច្ចកូនខ្មែរគ្រប់ៗរូប»៕

កម្សាន្ត

ផ្ទុះការភ្ញាក់ផ្អើល! អ៊ុក សុវណ្ណារី ត្រូវអ្នកគាំទ្រដាក់ការសង្ស័យ​បែបនេះ ក្រោយ​​ឃើញ​​នាងស្និទ្ធស្នាល​នឹងយុវជនម្នាក់

តារាចម្រៀងរាងតូចច្រលឹង សំលេងស្រទន់កញ្ញា អ៊ុក សុវណ្ណារី ​​ដែលបងប្អូនជាច្រើនស្រទាប់វណ្ណៈ​បានស្គាល់​កញ្ញា​តាម​រយៈបទចំរៀងពិរោះចេញមកជាហូរហែរ ក្រោមទ្រនំជាតារាចម្រៀងប្រចាំផលិតកម្ម ឡេងណាវ៉ាត់ត្រា។ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានបង្ហើបរូបថតប៉ុន្មានសន្លឹកពេល អ៊ុក សុវណ្ណារី ចូលហាង​កាហ្វេ​ជាមួយ​យុវជនម្នាក់ក្រោមរូបភាពស្និទ្ធស្នាល។ មានមតិជាច្រើនចោទសួរថា តើ អ៊ុក សុវណ្ណារី មានម្ចាស់ចិត្តរួចហើយតើមែនទេ? ហើយមតិខ្លះទៀតក៏លើក​ឡើង​​ព្រម​គ្នាដែរថា ប្រហែលជាស្និទ្ធិស្នាលក្នុងនាមជាមិត្តភក្ដិតែប៉ុណ្ណោះ៕

កម្សាន្ត

កូនមាសកូនពេជ្រ! ស៊ឹម ស្រីនិច ជូនកាដូគ្រឿងមាសទាំងឈុត ឡើងក្រហមឆ្អៅជូនម្តាយ…

នេះជាលើកដំបូងដែលគេបានឃើញតារាសម្តែង ស៊ឹម ស្រីនិច បានជូនកាដូម្តាយជាគ្រឿងមាសទាំងឈុតជាចំហ ចំពេលជំងឺកូវីដ-១៩ រាតត្បាតបែបនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កន្លងមកគេតែងឃើញសិល្បករការិនីជាច្រើនតែងបង្ហាញនូវកាដូពិសេសៗសម្រាប់អ្នកមានគុណ ប៉ុន្តែសម្រាប់ ស៊ឹម ស្រីនិច ជាលើកទីមួយដែលនាងបង្ហាញគ្រឿងមាសក្រហមឆ្អៅទាំងឈុតបែបនេះសម្រាប់អ្នកម្តាយកាលពីំអំឡុងពិធីបុណ្យចូលឆ្នាំថ្មីកន្លងមក។ ជាមួយនឹងគ្រឿងអលង្ការដែលមានដូចជា ខ្សែក ចិញ្ចៀន ក្រវិល និង ខ្សែដៃ តារាសម្តែង ស៊ឹម ស្រីនិច បានបង្ហោះសារភ្ជាប់មកថា «ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី កូនស្រីម្នាក់នេះគ្មានបំណងចង់បានអ្វីក្រៅពីសេចក្តីសុខ និង ស្នាមញញឹមរបស់ម៉ាក់ឡើយ ។ ឆ្នាំនេះកូនមិនបានលាងបាតជើងជូនព្រះរស់ទេ តែកូនសុំអនុញ្ញាតជូនកាដូពិសេសទៅដល់ម៉ាក់ពីកូនស្រីម្នាក់នេះ ។ ទោះបីជាកាដូនេះមិនទាន់ធំដុំដូចដែលម៉ាក់ធ្លាប់បានមើលថែកូនតាំងពីចាប់កំណើតមក តែកូននឹងព្យាយាមខិតខំបន្ថែមទៀត ។ កូនដឹងថា ម៉ាក់ហត់ណាស់ ហើយកូនក៏អរគុណដែលម៉ាក់ស្រឡាញ់ពេញចិត្ត និង មិនប្រកាន់កូនដែលកាលៈទេសៈនេះកូនមិនអាចទៅជួបម៉ាក់ផ្ទាល់បានដើម្បីការពារសុខភាពម៉ាក់ដូច្នេះហើយកូនសូមឱ្យឆ្នាំថ្មីជាឆ្នាំដែលកូនជោគជ័យរាល់គ្រប់ការងារបន្ថែម ដើម្បីមានតួនាទីមើលថែម៉ាក់ឱ្យបានល្អ ដល់ពេលដែលម៉ាក់សម្រាកខ្លះហើយ កូនស្រឡាញ់ម៉ាក់» ។ ជាមួយនឹងសារដ៏វែងអន្លាយបង្ហាញពីក្តីស្រឡាញ់ដល់អ្នកមានគុណរបស់ ស៊ឹម ស្រីនិច បានធ្វើឱ្យអ្នកគាំទ្ររបស់នាងមានការរំភើបជាខ្លាំង ហើយលាន់មាត់ថាពិតជាល្អខ្លាំងណាស់ដែលមានទឹកចិត្តកតញូ និង ដើរតាមគន្លងធម៌ចំពោះអ្នកមានគុណបែបនេះ ហើយខ្លះបានលាន់មាត់ថា ពិតជាមិនធម្មតាកាដូនេះខ្លឹមតែម្តងមិនតិចតម្លឹងនោះឡើយ ៕

កម្សាន្ត

វិបត្តិ​កូ​វី​ដ​ ១៩ បាន​បង្រៀន​មនុស្ស​ជា​ច្រើន​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​សន្សំ​ប្រាក់ ​!

ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ បាន​ធ្វើ​ឱ្យ​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់ ស្ថិត​ក្នុង​ភាព​តានតឹង​នៃ​ផ្នែក​ហិរញ្ញវត្ថុ ដោយសារ​តែ​ពួក​គេ​ខ្លះ​បាន​បាត់បង់​ការងារ និង​អ្នកខ្លះ​ទៀត​ត្រូវ​បាន​កាត់​បន្ថយ​ប្រាក់ខែ ព្រោះតែ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ហើយ​វា​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​ផង​ដែរ​ថា ការ​សន្សំ​ប្រាក់​ទុក​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ម្នាក់​ៗ ដែល​អាច​ពឹងពាក់​លើ​ប្រាក់​សន្សំ​នេះ នា​ពេល​ណាមួយ​ដែល​យើង​មិន​អាច​ដឹង​មុន​ ឬ​ហេតុការណ៍​ណាមួយ​ដែល​យើង​មិន​អាច​នឹក​ស្មាន​ដល់ ​។ ក្រោយ​មាន​ហេតុការណ៍​នេះ​កើតឡើង មនុស្ស​ជា​ច្រើន​ដែល​កំពុង​មាន​ភាព​តានតឹង​ផ្នែក​ហិរញ្ញវត្ថុ​នោះ បាន​នាំ​លើក​ជា​សំណួរ​ជា​ច្រើន អំពី​របៀប​គ្រប់គ្រង​លុយ និង​ការ​រៀបចំ​សម្រាប់​ពេល​អនាគត​ផង​ដែរ​ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នកជំនាញ​ម្នាក់ លោកស្រី Lorna Kapusta ប្រធាន​ផ្នែក​ស្ត្រី និង​ជា​អ្នក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អតិថិជន នៅ​ក្រុមហ៊ុន​វិនិយោគ ហ្វី​ដិ​ន​មេន បាន​ចែករំលែក​សំណួរ ៣ ដែល​អតិថិជន​របស់​គាត់​តែងតែ​សួរ ហើយ​និង​ចំលើយ​ដែល​គាត់​តែងតែ​ឆ្លើយ​ទៅ​អតិថិជន​របស់​គាត់​វិញ​ផង​ដែរ​ ។ សំណួរ​ទី​ ១ ៖ តើ​ខ្ញុំ​គួរ​សន្សំ​ប្រាក់​សម្រាប់​គ្រា​បន្ទាន់​ ឬ​គ្រា​មាន​អាសន្ន (emergency savings) ប៉ុន្មាន ? លោកស្រី Kapusta​បាន​ឆ្លើ​យ​ថា ច្បាប់​ទូទៅ​គឺ​ត្រូវ​សន្សំ​រយៈពេល​ពី ៣ ទៅ ៦ ខែ ក្នុង​ការ​សន្សំ​សម្រាប់​គ្រា​បន្ទាន់​អាសន្ន​ ។ ត្រង់​ចំណុច​នេះ​ វា​ជា​ការ​សន្សំ​មាន​កាលកំណត់ មាន​ន័យ​ថា ​រយៈពេល​ប៉ុន្មាន​ខែ​នឹង […]

កម្សាន្ត

ពិត​ទេ? ឮ​ថា​រឿង​១​នេះ​សម្រេច មាស សុខ​សោភា ត្រៀម​ដឹក​ដៃ​ប្តី​រៀប​ការ​ក្នុង​ឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​រកបាន​ទ្រនំ​ថ្មី​នេះ មាស សុខ​សោភា ក៏​ត្រៀម​ដឹក​ដៃ​ប្ដី​លោក​អ៊ឹ​ត រ៉ា​ដា រៀប​ការ​នៅ​ឆ្នាំ​២០២១​នេះ​ផង​ដែរ ក្រោយ​ពេល​ភ្ជាប់​ស្នេហ៍​បាន​ជាង​១១​ឆ្នាំ​មក​ហើយ​។ អ្នក​ទាំង​២ បាន​ចិញ្ចឹមចិត្ត​ចង់​ចូល​រោងការ​បើកចំហរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពេលវេលា​ហាក់​មិន​អំណោយ​ផល​សោះ ។ ម្យ៉ាង​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ព្រោះ​មុន​ៗ​តារា​ជា​ច្រើន​ណាស់​អត់​ហ៊ាន​ចេញ​មុខ​រៀប​ការ​ឡើយ​។ មាស សុខ​សោភា បាន​សម្រេចចិត្ត​យក​ផលិតកម្ម​កូនពៅ​គេ មក​រួម​ទ្រនំ​ក្រោយ​ពេល​ដែល​ផលិត​កម្ម​មួយ​នេះ ហាក់​មានឱកាស​ផ្តល់​តំណែង​អោយ​នាង​ល្អ​ៗ ជា​ជម្រើស​ចម្បង​តាម​ចិត្ត​នាង​ប្រាថ្នា​។ អ្វី​ដែល​គេ​មើលឃើញ​ក្នុងថ្ងៃនេះ មាស សុខ​សោភា បាន​ចូល​ផលិតកម្ម​ជា​ផ្លូវការ ហើយ​ខាង​ក្រុមហ៊ុន​បាន​លើក​កិត្តិយស​នាង​យ៉ាង​មហិមា​ឆ្ងាញ់​ដៃ​តែ​ម្តង​។ សូ​ម្បី​តែ​ខាង​ផលិតកម្ម​នោះ ក៏​បាន​ទាំង​ផ្តល់​ងារ​អោយ មាស សុខ​សោភា​ថា «​រាជ​នី​សំឡេង​ធម្មជាតិ​» ប្រចាំ​ផលិតកម្ម​ខ្លួន​ទៀត​ផង​។ មាស សុខ​សោភា មុន​ទៅ​ដល់​ថ្មី នាង​ធ្លាប់​ច្រៀង​សម្ដែង​នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​, U2 ឬ CB, M, សាន់​ដេ និង​ថោ​ន ដែល​ទ្រនំ​ទី​៦​នេះ ថៅកែ​ស្រី​បាន​បើក​សិទ្ធិ​ឲ្យ​នាង​ច្រៀង​នៅ​ផលិតកម្ម​ផ្ទាល់ខ្លួន Camtrax ផង​ដែរ​។ សោភា ធ្លាប់​ទម្លាយ​ថា ប្រសិនបើ​ជោគជ័យ​លើ​ផលិតកម្ម​ថ្មី នាង​នឹង​មាន​ផែនការ​ធំ​មួយទៀត​ដែល​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​នោះ លោក​អ្នក​ពិតជា​ភ្ញាក់​តែ​ម្តង​។ គ្មាន​អ្វី​ក្រៅ ពី​ការ​ដឹក​ដៃ​ស្វាមី​អោយ​បងប្អូន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​បាន​ស្គាល់ តាម​រយៈ​ការសំពះ​ផ្ទឹម​ម្តងទៀត​ព្រោះ​នាង​ចង់បាន​បែប​នេះ​ម្តងទៀត​យូរ​មក​ហើយ​។ […]

កម្សាន្ត

សំណើចមិនស្ទើរ! ក្រោយធ្លាយវីដេអូ ហ្សូណូ និង វង្ស តារារតនា កៀកកើយគ្នា…(មានវីដេអូ)

ជាពិសេសមួយរយៈចុងក្រោយនេះ តារាប្រុសទាំងពីររូបបានកំពុងតែធ្វើឲ្យអ្នកលេងនៅក្នុងបណ្តាញសង្គម Facebook និង​ Tik Tok ផ្ទុះសំណើចសើចរឹងពោះមិនធម្មតា ក្រោយពីទស្សនានូវវីដេអូកំប្លែងខ្លីៗបែបញ៉ែញង់គ្នារបស់ពួកគេទាំងពីរ។ ជាក់ស្តែងនៅមុននេះបន្តិច វីដេអូខ្លីថ្មីមួយទៀតរបស់លោក ហ្សូណូ និងលោក វង្ស ដារ៉ារតនា ក៏បានលេចធ្លាយពេញបណ្តាញសង្គម ខណៈតារាប្រុសទាំងពីរកំពុងត្រៀមថតវីដេអូចម្រៀងថ្មីសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយអំឡុងពេលនោះផងដែរ តារាប្រុសទាំងពីរក៏បានឆ្លៀតថតវីដេអូកំប្លែងពញ្ញាក់អារម្មណ៍មិត្តអ្នកគាំទ្រ ដើម្បីទុកជាការកម្សាន្តលេង និងចែករំលែកភាពសប្បាយរីករាយទៅកាន់បងប្អូនទាំងអស់គ្នាផងដែរ៕ ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ​៖

កម្សាន្ត

មានការគាំទ្រខ្លាំង!!​លោក​នេន ទុំ ចាប់ដៃ លោកតា ព្រហ្មម៉ាញ់ ដំបូង ក្នុងបទចម្រៀង​ “ពូក្មួយចង់បានប្រពន្ធ” មានការសរសើរពីមហាជន …(មានវិដេអូ)

ក្នុងបទចម្រៀងមួយបទនេះ លោកតា ព្រហ្មម៉ាញ់ និង នេនទុំ បានត្រៀមសម្រាប់ ជូនពុកម៉ែបងប្អូន រាំលេងកំសាន្ត នៅក្នុងឱកាស ថ្ងៃបុណ្យប្រពៃណីជាតិ ជួបជុំក្រុមគ្រួសារ ចម្រៀងរាំ ។ លោកតា ព្រហ្មម៉ាញ់ ពិតជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលបានស្តាប់ទឹកដមសំលេងរបស់លោកតា។ ជាមួយគ្នានោះផងដែរ ហ្វេនៗ តាមបណ្តាញសង្គមហ្វេសប៊ុក និងប្រព័ន្ធបណ្តាញសង្គម ផ្ទុះការសរសើរ និង ពេញចិត្តជាខ្លាំង លើការបកស្រាយបទចម្រៀងរបស់តារាជើងចាស់របស់យើង ព្រមជាមួយនេនទុំ ថាសំលេងពិតជាស៊ីចង្វាក់គ្នា ស្តាប់ទៅពិតជាពិរោះខ្លាំងណាស់៕

កម្សាន្ត

ញាក់សាច់!! ស្ងាត់ៗអ្នកនាង ខៀវ សានសាណា ទិញ​រថយន្ត​ទំនើប​ម៉ាក ROLL-ROYCE …

ក្រោយ​ពី​​បាន​រៀបការ​នឹង​ស្វាមី​ទី២ ជា​ជនជាតិ​អូស្ត្រាលី​លោក Seraj Sutton មក​មហាជន​សង្កេត​ឃើញ​ថា ពិធី​ការិនី​ល្បី​ប្រចាំ​ទូរទស្សន៍ My TV និង ​CTN អ្នកនាង ខៀវ សានសាណា កាន់​តែ​មាន​ភាព​ហ៊ឺហា និង​មាន​ទ្រព្យធន​ក៏​ច្រើន ដូចជា ករណី​ថ្មីៗ​នេះ ស្រាប់​តែ​ឃើញ​អ្នកនាង ខៀវ សានសាណា ផុស​រូប​រថយន្ត​ទំនើប​ម៉ាក Roll-Rolyce ទើប​តែ​ទិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លង​មក​ថ្មីៗ​នេះ មជ្ឈដ្ឋាន​មហាជន​សង្កេត​ឃើញ​ថា​ តារា​ប្រុស​ស្រី​ល្បីៗ​របស់​ខ្មែរ បាន​បង្ហាញ​ភាព​ជោគជ័យ​របស់​ខ្លួន ដោយ​ការ​រស់នៅ​ក្នុង​ជីវិត​កា​លីប ប្រើប្រាស់​របស់​របរ​ប្រ៊េន​ថ្លៃៗ ជិះ​សុទ្ធ​តែ​រថយន្ត​ទំនើបៗ តម្លៃ​រាប់​ម៉ឺន​ដុល្លារ តួ​យ៉ាង​មាន​តារា​ចម្រៀង​លោក ងួន ចាន់ដេវីត និង​លោក ខេមរៈ សិរីមន្ត ជាដើម កំពុង​ប្រើប្រាស់​រថយន្ត​ទំនើប​តម្លៃ​ខ្ទង់​កន្លះ​លាន​ដុល្លារ ម៉ាក Roll-Royce ជិះ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​ស្ញប់ស្ញែង​ចំពោះ​ជីវិត​រស់​នៅ​សុខ​ស្រួល​សម្បូរ​សប្បាយ​ជាមួយ​រថយន្ត​ទំនើប​នេះ​យ៉ាង​ខ្លាំង ស្រាប់​តែ​ថ្មីៗ​នេះ​ពិធី​ការិនី​អ្នកនាង ខៀវ សានសាណា ធ្វើ​ឱ្យ​មហាជន​ភ្ញាក់​ផ្អើល​ខ្លាំង បន្ទាប់​ពី​អ្នក​នាង​បង្ហាញ​រថយន្ត​ទំនើប​ម៉ាក Roll-Royce ដ៏​ថ្មី​សន្លាង ១ គ្រឿង​បង្ហោះ​ក្នុង Story នៃ​ហ្វេសប៊ុក​របស់​ខ្លួន។ កាន់​តែ​ច្បាស់​នោះ […]

កម្សាន្ត

ភ្ញា ក់ ផ្អើលចា ប់អារម្មណ៍!!ជនបរទេសម្នាក់បានយកបទចម្រៀង លោកតា ស៊ិន ស៊ីសាមុត ទៅបកស្រាយបានយ៉ាងពិរោះ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីនេះៗ មានការភ្ញាក់ផ្អើលចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំង ក្រោយពីមានជនបរទេសមួយរូបនៅលើបណ្តាញសង្គមហ្វេសប៊ុក បានយកបទ កំពូលតារាចម្រៀង អធិរាជសម្លេងមាសរបស់កម្ពុជា លោកតា ស៊ិន ស៊ីសាមុត មកធ្វើការច្រៀង Cover តាម។ជាក់ស្ដែងក្នុងនោះដែរ ក៏មានការ Comment សារទរ ក៏ដូចជាកោតសរសើររូបលោកយ៉ាងខ្លាំង ដែលមានទឹកចិត្ត និង មនោសញ្ចេតនា ស្រលាញ់វប្បធម៌ ទំនៀមទម្លាប់ និងអ្វីដែលជារបស់ខ្មែរ ដោយឡែកជនបរទេសរូបនេះ មានផេកហ្វេសប៊ុកឈ្មោះថា Euan Gray មិនត្រឹមតែអាចនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញនោះទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកថែមទាំងមានសមត្ថភាពច្រៀងចម្រៀងជាភាសាខ្មែរបានគួរឱ្យស្ងប់ស្ងែងតែម្តង។ទន្ទឹងនឹងនោះដែរ បទចម្រៀងដែលលោកបានបកស្រាយនោះ មានចំណងជើងថា ចំប៉ា បាត់ដំបង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាមរតកចម្រៀងដើមរបស់លោកតា ស៊ិន ស៊ីសាមុត។ ពេលបានស្តាប់លោកច្រៀងទៅ ក៏ពីរោះម្យ៉ាងដែរ ដោយហេតុថា លោកមិនមែនជាម្ចាស់ភាសា ឬចម្រៀងដើមនោះឡើយ តែអ្វីដែលគួរកោតសរសើរនោះ នៅត្រង់ថា ជនបរទេសរូបនេះ ពិតជាមានភាពក្លាហាន និង ការស្រលាញ់លើកស្ទួយចម្រៀង ក៏ដូចជាអ្វីដែលជារបស់ខ្មែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ផងដែរថា មានចម្រៀងជាភាសាខ្មែរជាច្រើនផងដែរ ដែលត្រូវបានលោក Euan […]

កម្សាន្ត

អស្ចារ្យណាស់!!!​​ ពិតជាមហាអស្ចារ្យមែន ស្នាដៃបុព្វបុរសខ្មែរយេីងបន្សល់ទុក…(មានវីដេអូ)

បាតុភូតដ៏អស្ចារ្យមួយបានកើតឡើងក្នុងប្រាសាទអង្គវត្តដែលជាប្រាសាទអច្ឆារិយះមួយក្នុងពិភពលោក។នៅថ្ងៃនោះដែរគេបានឃើញព្រះអាទិត្យរះចំកណ្ដាល ខ្លោងទ្វាប្រាសាទដែលមើលទៅអស្ចារ្យបំផុត។នេះបញ្ជាក់ឲ្យពីភាពរីកចំរើននិងការប្រើប្រាស់គណិវិទ្យាដ៏ឆ្លាតវៃរបស់បុព្វបុរសយើងនាពេលអនាគត។តោះទស្សនាវីដេអូខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​