សង្គម

កំណត់ត្រាឆ្លងខ្ពស់បំផុតនៅកម្ពុជាថ្ងៃនេះ វិជ្ជមានកូវីដ-១៩ ចំនួន ៩៣៨ នាក់ក្នុងនោះរាជធានីភ្នំពេញរកឃើញដល់ទៅ ៦០៧ នាក់

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា រហូតដល់ ថ្ងៃទី ៤ ឧសភា ២០២១​ រកឃើញករណីជំងឺកូវីដ-១៩​ សរុបចំនួន ៩៣៨ នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុតសម្រាប់ប្រទេសកម្ពុជា ក្នុងនោះរាជធានីភ្នំពេញនៅតែជាភូមិសាស្ត្រដែលអត្រានៃការឆ្លងខ្ពស់នាំមុខគេ ខណៈខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ ឈរលំដាប់លេខរឿងបន្តបន្ទាប់ដែលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ច្រើន ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថាគិតត្រឹម ថ្ងៃទី ៤ ឧសភា ២០២១ រកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ៩៣៨ នាក់ និង ជាសះស្បើយ ៣៦១នាក់ ។ ក្នុងនោះធ្ងន់ធ្ងរនៅភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ៦០៧ នាក់, ខេត្តកណ្តាល ១៧៦ នាក់, ខេត្តព្រះសីហនុ ៧៧ នាក់, ខេត្តបន្ទាយមានជ័យ ៥១ នាក់, ខេត្តកំពង់ស្ពឺ ១៤ នាក់, ខេត្តកំពង់ចាម ៣ នាក់, ខេត្ត តាកែវ ៤ នាក់, ខេត្ត ស្វាយរៀង ១ នាក់, ខេត្ត ត្បូងឃ្មុំ ២ នាក់, ខេត្ត សៀមរាប ១ នាក់, ខេត្ត បាត់ដំបង ១នាក់, និងខេត្ត ពោធិ៍សាត់ ១ នាក់ ។

ដូច្នេះករណី អ្នកឆ្លងសរុប ១៦២៩៩នាក់ អ្នកសម្រាកព្យាបាល ១០៣៩៤នាក់ ចំនួនអ្នកជាសះស្បើយសរុប ៥៧៩១នាក់ និងអ្នកស្លា.ប់សរុប កើនដល់ ១០៧នាក់ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ថា CDC របស់ក្រសួងសុខាភិបាលបានក្រើនរម្លឹកពលរដ្ឋខ្មែរថា «ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍​ហើយ​ និងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ » ៕