សង្គម

ប្តី​មាន​វិជ្ជមាន​កូ​វី​ដប្រពន្ធ​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​លេង​ជេរ​សមត្ថកិច្ច​ខ្លាំង​ៗចុង​ក្រោយ​សមត្ថកិច្ច​ពន្យល់​ទើប​ព្រមទៅ

បន្ទាយ​មាន​ជ័យ ៖ ប្តី​រក​ឃើញ​ឆ្លង​កូ​វី​ដ​១៩ ប្រពន្ធ​យក​ទៅ​ច​ត្តា​ឡី​ស័ក​មិន​ព្រម​ជេ​សមត្ថកិច្ច​ខ្លាំង​ៗ តែ​ពួក​គាត់​ព្យាយាម​ពន្យល់​ទើប​ព្រមទៅ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ផ្សាយ​នា​ថ្ងៃ​ទី​៣០ ខែមេសា​នេះ ។

អាជ្ញាធរ និង​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​រឹងរូស​មិន​ព្រមទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ មានឈ្មោះ លាង យុ​ភី​ន អាយុ​៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ ហង្ស សុ​បាន អាយុ​២៩​ឆ្នាំ មាន​វិជ្ជមាន​កូ​វី​ដ​១៩ និង​កូន​ឈ្មោះ​ហង្ស កន្និកា អាយុ​១​ឆ្នាំ​១​ខែ ពួក​គេ​មាន​លំនៅ​បូ​រី​ហ្គូ​ដ​ឡាក់ ភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី អាជ្ញាធរ និង​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ មាន​ជម្លោះ​មួយ​កើតឡើង​នៅផ្ទះ​របស់ លាង យុ​ភី​ន ពេល​ដែល​គ្រូពេទ្យ​យក​សំណាក​ប្តី​ទៅ​ពិនិត្យ​ឃើញ​មាន​កើត​វិជ្ជមាន​កូ​វី​ដ​.១៩ គេ​បាន​យកប្រពន្ធ​ទៅ​ច​ត្តា​ឡី​ស័ក​ស្រាប់តែ​ស្ត្រី​ឈ្មោះ លាង យុ​គី​ណ នោះ​បាន​ឈ្លោះប្រកែក​និង​សមត្ថកិច្ច​គ្រូពេទ្យ​ធ្វើការ​យក​សំណាក​រក​មេរោគ​កូ​វីត​១៩​យ៉ាង​ខ្លាំង​ទាល់តែ​លោក ភោគ លន ចៅសង្កាត់​ប៉ោយ​ប៉ែ​ត លោក​គាត ហ៊ុ​ល អភិបាលក្រុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្យាយាម​ពន្យល់​ទើប​ព្រមទៅ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ៖ បំណង​របស់​ពួក​ខ្លួន គឺ​បាន​ហៅ​ស្ត្រី​នោះ​ឲ្យ​ទៅ​ផ្តល់​សំណាក​រក​មេរោគ​កូ​វីត​១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ព្រោះ​ប្តី​របស់​គាត់​វិជ្ជមាន​កូ​វី​ដ ១៩ និង​បាន​បញ្ជូន​ទៅ​សម្រាក​ព្យ​បាល​ហើយ ។

ហេតុនេះ ត្រូវ​យក​ស្ត្រី​ជា​ភរិយា និង​កូន ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជម្ងឺ​ដោយ​ទៅ​យក​សំណាករ​កកូ​វីត​១៩​បន្ត​ទៀត ដោយ​សមត្ថកិច្ច​បាន​ពន្យល់​ហេតុផល​ទើប​ស្ត្រី នោះ​យល់ព្រម​ឡើង​ឡាន ទៅ​ពិនិត្យ​សុខភាព ផ្តល់​សំណាក់ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤ ថ្ងៃ ៕